តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Jennifer Benson Schuldt

សំណូមពរអធិស្ឋាន

កាល​ពី​ពេល​ថ្មី​ៗនេះ​ មាន​បេសក​ជន​ម្នាក់ បាន​មកចូល​រួម​​ការ​សិក្សា​ព្រះគ​ម្ពីរ ជាមួ​យ​នឹង​ខ្ញុំ​ដែរ។ គាត់​បាន​ចែក​ចាយ​ អំពី​អារម្មណ៍ដែ​ល​គាត់​មាន នៅ​ពេល​ដែលគា​ត់រៀ​ប​ចំឥ​វ៉ាន់ ចាក​ចេញ​​​ពី​​ក​ន្លែង​ដែល​​នៅ​ក្បែ​រ​ញាតិ​មិត្ត ទៅ​រស់នៅក្នុងប្រទេស​មួយ​ទៀត ដែល​នៅ​ឆ្ងាយ។ ពេលដែ​លគា​ត់ និង​ក្រុម​ធើ្វដំ​ណើរ​ជាមួ​យក្រុ​ម​គ្រួសារ​​មកដល់​ទីនោះហើ​យ ពួក​គាត់​ក៏បា​នទ​ទួល​ការ​ស្វាគ​មន៍ ពី​ទិដ្ឋ​​ភា​ព​នៃ​កា​រជួ​ញ​ដូរ​គ្រឿង​ញៀន និងដ​ង​វិថី​ដ៏​​គ្រោះ​ថ្នាក់​។ រនាំង​នៃភា​សា​បាន​នាំ​មក​នូវ​ភាព​ឯកកោ​សម្រាប់​ក្រុម​គ្រួសារគា​ត់។​ ជាង​នេះទៅ​ទៀ​ត ពួក​គាត់​បាន​ឆ្លង​មេរោគ​ក្រពះ​បួនប្រភេទ​ខុស​ៗ​គ្នា ដែល​កាន់​តែ​ធ្វើ​ឲ្យមា​នភា​ព​យ៉ាប់​យឺន​។ ហើយ​កូន​ស្រីច្ប​ងរ​បស់​គាត់ ស្ទើរ​តែ​បាត់​បង់​ជីវិត ដោយ​​សារ​​ធ្លា​ក់តា​មច​ន្លោះ​ប្រកាន់​ដៃ​ជណ្តើរ​ដែលគ្មា​នសុ​វត្ថិ​ភាព។ ដូច​នេះ ពួក​គាត់​ត្រូវ​ការ​ការ​អធិស្ឋាន​របស់​យើង​រាល់​គ្នា។

សាវ័ក​ប៉ុល​បាន​ពិសោធ​នឹង​គ្រោះ​ថ្នាក់ និង​ទុក្ខ​​លំបាក ក្នុងនា​ម​ជាបេសកជន។ គាត់​ត្រូវ​គេចាប់​ដាក់​គុក គាត់​បាន​ជួប​គ្រោះថ្នា​ក់សំពៅលិ​ច ហើយ​ក៏​ត្រូវ​គេ​វាយធ្វើបា​បទៀ​ត។ ដូច​នេះ វា​ជា​រឿងធ​ម្ម​តាទេ​ ដែល​សំបុត្រ​រប​ស់គា​ត់ ក៏​មាន​ការ​សុំ​ឲ្យ​គេអធិ​ស្ឋានឲ្យ​គា​ត់ផ​ង​ដែរ។ គាត់​បាន​សុំ​ពួកជំ​នុំ​នៅក្រុ​ងថែស្សាឡូនិច ឲ្យ​អធិស្ឋាន​សូមឲ្យការ​ផ្សាយ​ដំណឹង​ល្អមា​នជោ​គជ័យ និយាយ​រួម​គឺ អធិស្ឋាន​សូម​ឲ្យ​ព្រះបន្ទូល​​​នៃ​​ព្រះអម្ចាស់​ “បាន​​ផ្សាយ​​ចេ​ញ​ទៅ ហើយ​​បាន​​ដំកើង​​ឡើង”(២ថែស្សាឡូនិច្ច ៣:១) ហើយ​សូម​ឲ្យ​ទ្រង់​ប្រោស​គាត់​ឲ្យ “បាន​​រួច​​ពី​​មនុស្ស​​វៀច និង​​ពី​​មនុស្ស​អាក្រក់​ចេញ”(ខ.២)។ សាវ័កប៉ុលដឹងថា គាត់ចាំ​បាច់​ត្រូវ “បើក​មាត់​គាត់​ដោយ​​ក្លាហាន” នឹង​​សំដែង​​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ(អេភេសូរ ៦:១៩) ដែល​នេះក៏​ជា​សំណូរ​ពរអធិស្ឋាន​របស់គា​ត់ផ​ងដែ​រ។

តើ​អ្នក​បាន​ដឹង អំពី​គ្រីស្ទប​រិស័ទ​ដែល​ត្រូវ​ការ​ជំនួយ​ដ៏​អស្ចារ្យ​ពីព្រះ​ នៅ​ពេល​ដែល​ពួក​គេផ្សាយដំ​ណឹង​ល្អ​នៃ​ព្រះគ្រីស្ទឬ​ទេ? នោះ​សូម​នឹក​ចាំអំ​ពីកា​រដែ​លសាវ័ក​ប៉ុ​លបាន​ស្នើ​រសុំ​ថា “បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង” (២ថែស្សាឡូនិច្ច ៣:១) ហើយ​​ទូលអ​ង្វរ ឲ្យ​ពួក​គេនៅ​ចំពោះមុ​ខបល្ល័​ង្កនៃ​ព្រះ​នៃយើ​ង…

ស្មោះត្រង់ដល់ទីបញ្ចប់

ក្នុងការប្រកួតការរត់ប្រណាំម៉ារ៉ាតុន សាឡូម៉ូន ខេលឌ័រ(Salomon Kielder) មានកីឡាករម្នាក់បាន​រត់​ចេញពី​ការ​ប្រកួត ពេលដែលគាត់រត់បានចម្ងាយផ្លូវ៣២គីឡូ​ម៉ែត្រ​ហើយ រួចគាត់ក៏បានឡើងជិះឡានក្រុង ទៅកាន់តំបន់ព្រៃមួយ ដែលនៅក្បែរទីផ្ទាច់ព្រាត់។ បន្ទាប់មក គាត់ក៏រត់ចេញពីព្រៃ​នោះ ចូល​ក្នុងការប្រកួតវិញ ហើយដណ្តើមបានពាន់រង្វាន់លេខបី។ តែក្រោយមក ពួកមន្ត្រីរៀបចំការប្រកួតក៏បានសួរនាំគាត់ ពីមូលហេតុដែលគាត់បានលេងផ្លូវកាត់យ៉ាងដូចនេះ គាត់ក៏បានសារភាពថា កាលនោះដោយសារគាត់រត់ហត់ខ្លាំងពេក ទើបគាត់សម្រេចចិត្តធ្វើដូចនោះ។​

ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើន ដែលអាចយល់អំពីការខ្សោះកម្លាំងរបស់កីឡាដ៏ទន់ខ្សោយម្នាក់នេះ ខណៈពេលដែលយើងកំពុងរត់ប្រណាំង ខាងជំនឿក្នុងនាមជាគ្រីស្ទបរិស័ទ។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើងឲ្យ “​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់”(១២:១)។ ដើម្បីរត់ប្រណាំងដោយចិត្តអំណត់ យើងត្រូវទម្លាក់អំពើបាប ដែលកំពុងតែរារាំងយើងនោះចោល ហើយត្រូវជម្រុះបន្ទុក ដែលកំពុងតែធ្វើឲ្យយើងពិបាកបោះជំហានទៅមុន។​ យើងត្រូវតែមមុលទៅមុខ ទោះបីជាមានការបៀតបៀនក៏ដោយ(២ធីម៉ូថេ ៣:១២)។

ដើម្បីកុំឲ្យយើងមានភាពខ្សោះល្វើយ និងការបាក់​ទឹកចិត្តក្នុងវិញ្ញាណយើង(ហេព្រើ ១២:៣) ព្រះគម្ពីរបានជម្រុញយើងឲ្យផ្តោតទៅលើព្រះគ្រីស្ទ។ កាលណាយើងផ្តោតទៅលើទ្រង់ ជាជាងផ្តោតទៅលើបញ្ហារបស់យើង នោះយើងនឹងកត់សម្គាល់ឃើញថា ទ្រង់ក៏កំពុងតែរត់ប្រណាំងទន្ទឹមនឹងយើងផងដែរ ដើម្បីជួយទ្រយើង ពេលយើងជំពប់ដួល(២កូរិនថូស​ ១២:៩) ហើយលើកទឹកចិត្តយើង ឲ្យយកគំរូតាមទ្រង់ (១ពេត្រុស ២:២១-២៤)។ កាលណាយើង​ផ្តោតចក្ខុយើងទៅរក “​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”(ហេព្រើ ១២:២) នោះយើងនឹងបាននៅជាប់ជាមួយនឹងប្រភពនៃកម្លាំងរបស់យើង ហើយនៅតែស្មោះត្រង់រហូតដល់ទីបញ្ចប់។–Jennifer Benson Schuldt

លុតជង្គុងក្នុងគុម្ពផ្កាដាហ្វូឌីល

ពេល​ដែល​ផ្កា​នៃ​រដូវ​ផ្ការី​ក បាន​ចាប់​ផ្តើ​ម​រី​ក​ជា​លើ​ក​ដំបូង ក្នុង​ទីធ្លា​ផ្ទះ​យើ​ង​ កូន​ប្រុ​សរ​ប​ស់​​ខ្ញុំ ដែលមាន​អាយុ៥​ឆ្នាំ បាន​វែក​មើល​គុម្ព​ផ្កាដាហ្វូ​ឌីល។ វា​បាន​កត់​សំគាល់​ឃើញ​ថា​ ស្រទាប់​ដែល​​បា​ន​ដាច់​ធ្លាក់​ចេ​ញពី​ដើម​ផ្កា​ទំាងនោះ​មក បាន​ងាប់​ពីរ​បី​ខែ​ម​ក​ហើយ ហើយវា​ក៏​ប្រាប់​ខ្ញុំថា “ម៉ាក់ ពេល​ដែល​កូ​នឃើ​ញ​អ្វី​មួ​យស្លា​ប់ កូនក៏​នឹក​​ឃើញបុណ្យព្រះ​គ្រី​ស្ទ​​មានព្រះ​ជន្ម​រស់​ឡើ​ង​វិ​ញ ព្រោះ​ព្រះយេស៊ូវ​បាន​សុគត​នៅ​លើ​ឈើឆ្កា​ង”។ ខ្ញុំក៏​ត​ប​ថា “ពេល​ដែល​ម៉ាក់​ឃើញអ្វី​មួ​យមា​ន​ជី​វិ​តរ​ស់ ដូច​ផ្កាដា​ហ្វូឌីល នោះម៉ា​ក់ក៏​នឹក​ឃើញ​ព្រះយេ​ស៊ូវ ដែល​មា​នព្រះ​ជន្ម​រស់​ឡើ​ង​វិញ”។

យើងដឹ​ង​ថា ព្រះយេ​ស៊ូវ​មា​នព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ផ្អែក​ទៅ​លើហេ​តុផ​ល​ដូ​ចត​ទៅ : តាម​កណ្ឌ​គ​ម្ពីរ​ដំណឹង​ល្អ​លូកា​​ បា​ន​ឲ្យ​ដឹ​ងថា​ ព្រះយេ​ស៊ូវ​បាន​យាង​ជា​មួយពួកសិ​ស្សពី​រ​នា​ក់ ដែល​កំពុង​ដើរ​ទៅ​ភូមិ​អេម៉ោស បន្ទាប់​ពីទ្រង់បាន​សុ​គត​នៅ​លើឈើឆ្កា​ង​បាន​បី​ថ្ងៃ។ ព្រះយេស៊ូវ​បាន​ដើរ​ជាមួយ​ពួក​គេ ទ្រង់​បាន​សោយ​អាហារ​ជា​មួយ​ពួក​គេ ទ្រង់​ថែម​ទាំ​ងបា​ន​បង្រៀនពួ​កគេ អំពី​បទ​ទំនាយ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ទៀត​ផង (២៤:១៥-២៧)។ ការជួ​បគ្នា​លើ​ក​នោះ បានប​ង្ហាញ​អ្ន​ក​ដំ​ណើរ​ទាំង​ពី​រនា​ក់​ថា​ ព្រះយេស៊ូវបា​ន​ឈ្នះអំ​ពើបា​ប​ហើយ ព្រោះទ្រ​ង់​បា​នមា​ន​ព្រះជ​ន្មរស់ឡើ​ងវិ​ញ។ ដូច​នេះ អ្នក​ទាំង​ពីរក៏បានត្រឡប់​ទៅ​ក្រុងយេរូសាឡិម​វិញ ហើយ​បាន​ប្រាប់​ពួក​សិស្សថា​ “ព្រះ​អម្ចាស់បា​នមា​នព្រះ​ជន្មរស់​​​ឡើង​វិ​ញ​ហើយ!”(ខ.៣៤)។

បើ​ព្រះយេស៊ូវ​មិន​បា​ន​មា​នព្រះ​ជ​ន្មរ​ស់ឡើ​ង​វិ​ញ​ទេ នោះ​ជំនឿដែ​លយើ​ងមា​ន ក្នុង​នាម​ជាគ្រីស្ទប​រិស័ទ គឺគ្មា​ន​ប្រយោ​ជ​ន៍​អ្វី​ទាំង​អ​ស់ ហើយ​យើ​ង​នៅ​តែ​ស្ថិ​ត​នៅក្រោ​មទោ​ស​នៃ​អំពើ​បាបដដែល(១កូរិនថូស ១៥:១៧)។ ទោះ​ជាយ៉ា​ងណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ព្រះ “បាន​​ប្រោស​​​ទ្រ​ង់ឲ្យ​​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត”(រ៉ូម ៤:២៥)។ នៅ​ថ្ងៃនេះ​ យើង​អាច​ជានឹ​ងព្រះ ព្រោះព្រះយេ​ស៊ូវបា​ន​មា​ន​ព្រះជន្ម​រស់​ឡើ​ង​វិញហើយ!–Jennifer Benson Schuldt

ទ្រង់ទតឃើញ យ៉ាងអស្ចារ្យ

នៅ មិន​ឆ្ងាយ​ប៉ុ​ន្មា​ន​ពី​ផ្ទះ​រប​ស់ខ្ញុំ ប៉ូលីស​បាន​បំ​ពាក់កាម៉េរា នៅតា​ម​ផ្លូវ ដើម្បី​ផ្តិត​យ​ក​រូ​ប​ភាព​រ​ប​ស់អ្នកបើ​កប​រ​ឆ្ល​ងកា​ត់​ភ្លើ​ង​ក្រ​ហម។ ក្រោយម​ក អ្នក​ប្រព្រឹត្ត​បទល្មើ​ស​ទាំ​ង​នោះ ​ក៏​បាន​ទ​ទួល​សំ​បុ​ត្រ​មួ​យ ដែល​ភ្ជាប់​​មកជាមួយ​នូ​វ “រូប​ដែល​ថ​ត​ជាប់​​ភ្លើ​ង​ក្រហ​ម” ជាភ​ស្តុ​តាង​បង្ហាញ​ថា ​អ្ន​កនោះ​បា​នល្មើ​ស​ច្បាប់​ច​រា​ចរ។             ជួនកាល ខ្ញុំគិ​តថា​ ​ព្រះទ្រង់​កំ​ពុ​ងគ​ង់​ចាំ​ចាប់​កំ​ហុ​ស​របស់​ខ្ញុំ ដូចកាមេ​រ៉ា​ដែ​លថត​រូ​បអ្នក​ប្រ​ព្រឹ​ត្តប​ទ​ល្មើស​​ដែ​រ។ ប៉ុន្តែ ពេលដែល​ព្រះទ្រ​ង់​ ទត​ឃើ​ញ​អំ​ពើបា​ប​រ​បស់​​យើង ​(ហេព្រើរ ៤:១៣) ទន្ទឹមនឹ​ង​នោះ ព្រះអ​ង្គ​ក៏ទ​ត​ឃើ​ញ ហើយចាប់អារម្មណ៍ចំ​ពោះ អំពើ​ល្អរ​ប​ស់​យើ​ងផ​ង​​ដែរ។ ដោយ​សារ​ការ​ទ​ត​ឃើ​ញរ​ប​ស់​ទ្រង់ មាន​លក្ខ​ណៈ​អភិ​ធម្មជាតិ នោះទ្រ​ង់ជ្រា​បពី​ទំហំនៃដ​ង្វា​យ ដែល​យើង​ថ្វា​យ​ក្នុងពួកជំ​នុំ ឬដ​ល់អ្ន​ក​ខ្វះ​ខា​ត(ម៉ាកុស ១២:៤១-៤៤)។ ទ្រង់ផ្ទៀ​ងព្រះ​កា​ណ៌​ស្តា​ប់សេចក្តីអ​ធិស្ឋានរ​ប​ស់​យើ​ង (ម៉ាថាយ ៦:៦)។ ហើយ​ពេល​ណា​យើង​ត​ម​អា​ហារ យើង​អាច​ធ្វើ​ទឹកមុខធ​ម្មតា​ ដោយដឹ​ងថា​ ​“ព្រះវ​របិតា...ទ​តមើ​ល​នៅ​ទី​លាក់កំ​បាំ​ង (ខ.១៨)។

កាលណា​យើ​ង​ដឹង​ថា​ ព្រះទ្រង់​ទ​ត​ឃើ​ញគ្រ​ប់​ទាំ​ងអ​​ស់ នោះយើង​នឹង​លែ​ងខ្វ​ល់​ថា អ្នកដទៃមើ​ល​មក ហើយ​គិត​យ៉ា​ង​ណាចំ​ពោះ​យើ​ង។ ពេល​ណាយើ​ង​ធ្វើ​​អ្វី​ដែ​លត្រឹ​ម​ត្រូ​វ នោះ​យើង​មិនត្រូ​វ​កា​រ​កា​រលើ​ក​ស​រ​សើរ ពីអ្ន​ក​ចាំ​មើ​លទៀ​ត​ឡើ​យ ហើយកា​ល​​ណាយើ​ង​ធ្វើ​ខុស​ចំពោះនរណាម្នា​ក់ យើង​មិន​ចាំ​បាច់​ត្រូវ​បារម្ភ​ខ្លាច​ខូចកេរ្តិ៍ឈ្មោះដែ​រ​ ឲ្យតែ​យើ​ងបានដោះ​ស្រាយ​បញ្ហានោះជាមួ​យព្រះ​ និង​ជាមួ​យអ្ន​កនោះរួ​ចហើ​យ។ យើងអា​ច​ស​ម្រាក ដោយដឹ​ងថា​ “ព្រះ​នេត្រ​នៃព្រះអម្ចាស់​ចេះតែ​ទត​ច្រវា​ត់ នៅគ្រ​ប់លើ​​ផែន​ដីទាំ​ងមូល ដើម្បីនឹង​សំ​ដែង​ព្រះ​​ចេស្តា ជួយ​ដល់​អស់អ្នក​ណា​ដែ​លមា​ន​ចិ​ត្តស្មោះ​ត្រ​ង់ចំ​ពោះ​ទ្រង់​”(២របាក្សត្រ ១៦:៩)។–Jennifer…

អរព្រះគុណក្នុង គ្រប់ការទាំងអស់

កូន​ស្រីខ្ញុំ​មាន​ជំងឺប្រតិ​កម្ម(អាលែកហ្ស៊ី) នឹងស​ណ្តែកដី។ ជម្ងឺនេះមា​ន​កម្រិ​ត​ធ្ងន់​ធ្ងរ​ណា​ស់​ បា​ន​ជាសូ​ម្បី​តែកំទេច​សណ្តែ​កដី​ដ៏​តូ​ច​បំ​ផុត ក៏អា​ចគំ​រាម​ដ​ល់​​ជី​វិតនា​ងបា​ន​ដែ​រ។ ហេ​តុនេះ​ហើ​យ បាន​ជា​យើងពិនិ​ត្យពិ​ចៃ មើ​លស្លាកស​ញ្ញាលើ​ម្ហូបអា​ហារ យ៉ាង​ប្រុ​ងប្រ​យ័​ត្ន​ជានិ​​ច្ច។ យើងបាន​យកស៊ីរ៉ាង ដែ​​ល​មានថ្នាំនៅ​ខា​ងក្នុ​ង​ជា​ស្រេច​ ដាក់​ជាប់តាមខ្លួន (សម្រាប់​ព្យា​បា​លជំ​ងឺ​ប្រ​តិក​ម្មនោះ​)​ ទោះយើង​ទៅកន្លែងណា​ក៏​ដោយ​។ ហើយ​ពេល​​ណា​យើ​ងទៅ​បរិភោគនៅខា​ងក្រៅ​ យើងត្រូ​វ​ទូរ​ស័​ព្ទ​ទៅ​បុគ្គ​លិ​ក​ភោ​ជនី​យ​ដ្ឋា​ន​ជា​មុ​ន ហើយសួរ​អំ​ពីប​ញ្ជី​​មុខ​ម្ហូ​បរ​ប​ស់​ភោជ្ជ​នីយ​ដ្ឋាននោះ។

ទោះ​បីជា​មា​នកា​រ​ប្រ​ការ​ទុក​ជាមុ​ន​ក៏​ដោយ ក៏ខ្ញុំនៅ​តែ​ព្រួយបា​រម្ភ​ដ​ដែល ចំពោះ​សុវ​ត្ថិ​ភា​ព​រប​ស់​នា​ង​ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូ​ចជា​ក្នុ​ង​ពេ​ល​អនា​គ​ត។ តាមធ​ម្មតា ខ្ញុំ​ពិបាក​នឹងអ​រ​ព្រះ​គុណព្រះ សម្រាប់​ស្ថា​នភា​ព​លំបាក ​បែ​ប​នេះ​ណាស់។ ប៉ុន្តែ ព្រះបន្ទូលរបស់​ព្រះ ​បា​ន​លើ​ក​ទឹ​ក​ចិត្ត​ខ្ញុំ​​ថា “ចូរ​អរ​ព្រះ​គុ​ណ​ក្នុ​ងគ្រ​ប់កា​រ​ទាំ​ង​អ​ស់ ពីព្រោះ​ព្រះ​ទ្រង់​ស​ព្វ​ព្រះ​ហ​ប្ញ​ទ័យ​ឲ្យ​អ្ន​ក​រា​ល់គ្នា​ ធ្វើ​យ៉ា​ង​ដូច្នោះ​ ដោយនូ​វព្រះ​គ្រី​ស្ទ​យេ​ស៊ូ​វ”(១ថែស្សាឡូនីច ៥:១៨)។ ខ្ញុំមិ​នអា​ច​គេ​ចវេះ​ពី​បញ្ជត្តិ​នេះបា​ន​ឡើ​យ។ ព្រះ​សព្វ​ព្រះហ​ប្ញ​ទ័​យ​ឲ្យ​យើងអធិស្ឋាន​ដោយ​អ​រព្រះ​គុ​ណ ពេល​ណា​យើង​មិន​ដឹ​ង​ថា មាន​រឿ​ង​អ្វីនឹងកើ​ត​ឡើ​ង នៅពេ​ល​អនាគត គឺដូចជា​កា​រឈឺ​ចាប់​ក្នុ​ង​ចិ​ត្ត និង​កា​រខ្វះ​ខា​តជា​​ដើម។

ការអ​រព្រះ​គុ​ណព្រះ​ ​ក្នុង​ពេល​លំបា​ក ជាកា​រ​ដែ​ល​យើ​ងពិ​បាកធ្វើ តែមិន​មែ​ន​ជា​ការ​ដែលយើងធ្វើ​មិ​នកើ​ត​នោះ​ទេ។ លោកដា​នីយ៉ែ​ល បាន “អធិស្ឋាន និងអ​រ​ព្រះ​គុណព្រះ​” (ដានីយ៉ែល ៦:១០) ពេលដឹ​ងថា​ជីវិតគាត់​នឹ​ង​ជួ​ប​គ្រោះ​ថ្នាក់​។ លោ​កយ៉ូណា​សបា​ន​ស្រែក​រ​ក​ព្រះ “ដោយសម្លេង​នៃកា​រ​អរព្រះ​គុណ​”(យ៉ូណាស ២:៩) ទោះជាគាត់នៅ​ក្នុ​ង​ពោះ​ត្រី​ក៏ដោ​យ។ ម្យ៉ាង​ទៀត ​ព្រះទ្រង់​បា​ន​សន្យា​ថា ការ​ល្អ​ទាំ​ងអ​ស់​ផ្សំ​គ្នា​ឡើ​ង សម្រាប់​អ​ស់​អ្ន​កដែ​ល​ស្រ​ឡា​ញ់ព្រះ​អ​ង្គ​និងសម្រាប់​សិរី​ល្អ​រ​បស់​ទ្រ​ង់(រ៉ូម…

ទទួលជានិច្ច

លោកវ៉រិន ប៊ូហ្វេត(Warren Buffet) ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោក។​ គាត់ត្រូវបានមហាវិទ្យាល័យធុរៈកិច្ចនៃសកលវិទ្យាល័យហាវើត(Harvard)បដិសេធមិនឲ្យចូលសិក្សា ពេលគាត់មានអាយុ១៩ឆ្នាំ។ បន្ទាប់ពីគាត់ធ្លាក់ នៅក្នុងការសម្ភាសចូលរៀន គាត់ក៏បាននឹកចាំអំពី “អារម្មណ៍ភ័យខ្លាច” និងការព្រួយបារម្ភអំពីប្រតិកម្មរបស់ឪពុកគាត់ ចំពោះដំណឹងនេះ។ នៅក្នុងការនឹកចាំនេះ លោកប៊ូហ្វេតបានមានប្រសាសន៍ថា “កាលនោះ ខ្ញុំបានគិតថា អ្វីៗគ្រប់យ៉ាងរលាយអស់ហើយ តែក្រោយមកទើបខ្ញុំដឹងថា ការដែលបានកើតពេលនោះ គឺជាប្រយោជន៍ទៅវិញទេ”។

ថ្វីត្បិតតែការបដិសេធន៍ធ្វើឲ្យមានការឈឺចាប់មែនក៏ដោយ ក៏យើងមិនត្រូវឲ្យវា រារាំងមិនឲ្យយើងសម្រេចកិច្ចការ ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើឡើយ។ អ្នកភូមិរបស់ព្រះយេស៊ូវ បានបដិសេធន៍ថា ទ្រង់មិនមែនជាព្រះមែស៊ីឡើយ(យ៉ូហាន ១:១១) ហើយក្រោយ មានពួកសិស្សទ្រង់ជាច្រើននាក់ បានបដិសេធទ្រង់ដែរ​(៦:៦៦)។ ការបដិសេធន៍ដែលព្រះយេស៊ូវបានទទួលរង ជាផ្នែកមួយនៃផែនការ ដែលព្រះមានសម្រាប់ព្រះរាជបុត្រាទ្រង់(អេសាយ ៥៣:៣) ដូចនេះ ព្រះរាជកិច្ច ដែលព្រះយេស៊ូវធ្វើបន្ត ក៏ជាផ្នែកមួយនៃផែនការរបស់ព្រះផងដែរ។ ពេលដែលព្រះយេស៊ូវកំពុងធ្វើព្រះរាជកិច្ច ទ្រង់បានទទួលរងការបដិសេធរបស់លោកិយ ហើយទ្រង់ក៏បានជ្រាបជាមុនថា ព្រះវរបិតានឹងបោះបង់ទ្រង់ចោល នៅកាល់វ៉ារី (ម៉ាថាយ ២៧:៤៦) ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ទ្រង់នៅតែបន្តប្រោសជម្ងឺ ដេញវិញ្ញាណអាក្រក់ ហើយផ្សាយដំណឹងល្អដល់បណ្តាជនដដែល។​ មុនពេលគេយកទ្រង់ទៅឆ្កាង ទ្រង់បានមានបន្ទូលថា “ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ”(យ៉ូហាន ១៧:៤)។

បើសិនជាការបដិសេធន៍បានក្លាយជាឧបស័គ្គ ដែលរារាំងកិច្ចការ ដែលព្រះបានប្រទានឲ្យអ្នកធ្វើ…

ទៅណាមិនរួច

ការ​ធ្វើដំ​ណើ​រដោយ​ឡា​ន​ក្រុ​ង ពី​ក្រុង​មេ​មភីស រដ្ឋ​ថេនេស៊ី ទៅ​ក្រុងសេ​ន លូវីស រដ្ឋ​មីសសូរី តាម​ធម្មតា ​ចំណាយ​ពេល​ប្រ​ហែ​ល៦​ម៉ោ​ង បើសិ​ន​ជា​​អ្នក​បើ​ក​ប​រ​ឡានក្រុង មិន​បាន​ទុ​ក​អ្ន​កចោ​ល នៅ​ស្ថានីយ​ប្រេ​ងឥន្ធនៈ​ទេនោះ។ ការនេះ​បាន​កើ​ត​ឡើ​ង ចំពោះ​អ្ន​ក​ដំណើ​រ​៤៥​នាក់ ដែល​បាន​ធ្វើ​ដំណើ​រ​តា​ម​ឡានក្រុងមួ​យ​គ្រឿ​ង ហើយ​ត្រូ​វអ្នក​បើកប​រឡាន​ក្រុង​នោះ ទុក​ពួ​ក​គេចោ​ល​ បាន​ជា​ពួក​​គេ​ត្រូវ​រង់​ចាំ​ពេញ​មួ​យ​យប់​ អស់ពេល៨​ម៉ោង ទំរាំតែ​មា​ន​អ្ន​ក​បើក​បរម្នាក់​ទៀ​ត​មក​ជំ​នួស​អ្ន​ក​បើក​បរ​ចា​ស់។ ពេល​នោះ ពួក​គេ​ប្រាក​ដជាមា​ន​អារ​ម្មណ៍​ធុ​ញ​ថ​ប់ ដោយ​សារ​កា​រ​ព​ន្យាពេ​លធ្វើដំ​ណើរ និង​ថប់​បា​រ​ម្ភអំ​ពីល​ទ្ធ​ផ​ល ដែ​ល​នឹ​ងចេ​ញ​ម​ក ហើយ​ក៏មា​នចិ​ត្ត​អ​ន្ទះសា​រ​ក្នុង​ការ​រ​ង់ចាំជំនួយ​ផ​ង​ដែរ។

លោក​យ៉ូសែប ​ប្រ​ហែល​​ជា​មាន​អារម្មណ៍ដូចនេះ​ផងដែរ ពេលដែ​ល​គេយ​ក​គាត់​ទៅដា​ក់​គុ​ក ដោយសារប​ទ​ឧក្រឹដ្ឋ​ដែល​គា​ត់មិ​ន​បា​ន​ប្រ​ព្រឹត្ត (លោកុប្បត្តិ ៣៩)។​ គាត់​ត្រូវ​គេ​បោះប​ង់​ចោ​ល ហើយ​លែង​នឹ​ក​នា ដូច​នេះ​គាត់​ត្រូវ​គាំង​ដំណើ​រ​ក្នុងគុក មិ​ន​អា​ចទៅ​ណា​រួ​ច​ឡើយ។ ប៉ុន្តែ “​ព្រះអ​ម្ចា​ស់​​ទ្រ​ង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្តី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង”(ខ.២១)។

ក្រោយ​មក មេ​ភូឃុំ​នោះ​​ក៏​​​ប្រ​គល់​​ពួ​ក​​អ្ន​ក​​ទោស​​​ដែ​ល​​នៅ​​​ក្នុ​ង​​គុក ទៅ​​ក្នុ​ង​អំណាច​របស់​យ៉ូសែប​ទាំង​អស់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ “នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក”(ខ.២៣)។ ប៉ុន្តែ ទោះ​បីជា​ព្រះ​អម្ចាស់បាន​គង់​នៅ​ជាមួ​យ ហើយប្រ​ទាន​ពរ​គាត់​ក្តី​ ក៏​គាត់​នៅតែ​ជា​ប់​គុ​កអស់​ជាច្រើនឆ្នាំ​។ អ្នក​ប្រហែ​ល​ជា​កំពុ​ង​ស​ម្រា​ក​ព្យាបា​ល ក្នុ​ង​ម​ន្ទី​រពេ​ទ្យ​​ ទៅណា​មិ​ន​រួច នៅក្នុ​ងម​ន្ទី​ឃុំឃាំង ឬ​នៅក្នុ​ង​ប្រទេ​ស​ដែ​ល​ឆ្ងាយ​ពី​ផ្ទះរប​ស់​អ្ន​ក ឬមួយ​ជា​ប់​ឃុំនៅ​ក្នុង​គុ​ក​ដែល​មា​ន​ក្នុង​ចិត្តរបស់ខ្លួ​នឯ​ង​ជា​ដើ​ម។ តែទោះ​បី​ជា​អ្នក​កំពុ​ង​នៅទី​ណា​ ឬជា​ប់​នៅ​ទីនោះមា​នរ​យៈពេ​លយូរប៉ុណ្ណា​ហើយក៏​ដោ​យ ក៏សេ​ច​ក្តីមេ​ត្តា និ​ង​ក្តី​សប្បុរសរ​បស់​ព្រះ​ នៅតែ​អាច​ឈោង​មក​ដល់​អ្នក​​។ ដោយសារ​ទ្រ​ង់ជា​ព្រះ​ដ៏​មាន​ចេ​ស្តា​…

បទចម្រៀងដែលត្រូវចាំ

ខ្ញុំ​សប្បាយចិ​ត្ត​ណា​ស់​ ពេល​ដែល​បា​ន​ទ​ទួល​អំ​ណោ​យ​ដ៏ឥតគិ​ត​ថ្លៃ​មួ​យ នៅ​ក្នុង​សំ​បុត្រ។ អំណោយ​នោះ គឺ​ជា​ស៊ីឌី​មួយប​ន្ទះ ដែលផ្ទុ​ក​ទៅដោ​យ​ប​ទចម្រៀ​ង​តាម​ព្រះ​គម្ពីរ។ បន្ទាប់​ពីបា​នចា​ក់​ស៊ីឌី​នោះ​ស្តា​ប់បួន​ប្រាំ​ដ​ង ទំនុក​បទ​​ភ្លេងខ្លះបាន​ចាក់ឫ​ស​ចូល​ជ្រៅ​ ​ក្នុងគំ​និត​រប​ស់​ខ្ញុំ​។ មិន​យូរ​ប៉ុ​ន្មាន ខ្ញុំក៏អា​ចច្រៀ​ង​បានពី​រ​បី​វគ្គ តាមប​ទច​ម្រៀ​ងដែ​ល​គេបា​ន​​តែង​តាមព្រះ​គម្ពី​រទំ​នុ​កដំ​កើ​ង ដោយ​មិន​ចាំ​បាច់​ចា​ក់​ស៊ី​ឌីនោះជាជំ​​នួយ។

តន្រ្តី​អាច​ជួ​យ​ឲ្យ​យើង​នឹ​ក​ចាំអំ​ពី​ពា​ក្យ​ និងគំ​និត​​ដែលយើងបា​ន​ឮ​កា​ល​ពី​មុ​ន។​ ព្រះទ្រង់​ជ្រា​ប​ថា​ ពួក​អ៊ីស្រា​អែល​នឹង​លែង​នឹកចាំពី​ទ្រ​ង់ ពេល​ដែ​លពួ​ក​គេ​បាន​ចូ​ល​ទឹក​ដី​សន្យា​ហើយ​(ចោទិយកថា ៣១:២០)។ ពួក​គេនឹ​ង​លា​ចេញ​ពីទ្រ​ង់​ ហើយ​បែ​រ​ទៅរ​កកា​រ​ថ្វាយប​ង្គំរូ​ប​ព្រះវិ​ញ ហើយ​ការអា​ក្រក់​នឹង​កើត​មាន ​ចំពោះពួ​កគេ​ជា​មិន​ខា​ន(ខ.១៦-១៨)។ ហេតុ​នេះហើ​យ​បា​នជា​ទ្រ​ង់ បង្គាប់​លោក​ម៉ូ​សេ​ឲ្យនិពន្ធ​បទ​ចម្រៀ​ងមួយ​ប​ទ សម្រាប់ប​ង្រៀ​នពួ​ក​អ៊ី​ស្រា​​អែល ​ដើម្បី​ឲ្យ​ពួកគេអាច​នឹ​ក​ចាំ អំពី​ការ​ប្រកប​ស្និទ្ធ​ស្នាលដែ​ល​ពួក​គេ​ធ្លាប់​មា​ន ជាមួ​យទ្រ​ង់​កាល​ពី​មុន ព្រម​ទាំង​នឹ​កចាំ​ពី​អំ​ពើ​បាប​ ដែល​បំផ្លាញ​ទំនាក់​ទំនង​ដែល​ពួក​គេមា​នជា​មួ​យ​ទ្រ​ង់(៣១:១៩-២២)។ ប្រហែលជា​អ្វីដែ​ល​សំខា​ន់​បំ​ផុ​តនោះ​ គឺព្រះ​​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ទ្រង់ នឹក​ចាំ​អំពី​សេចក្តី​ល្អ ដូច​ដែ​ល​មា​នចែ​ង​ថា “ទ្រង់​​ជា​​ថ្ម​ដា​ ការ​​រប​ស់​​ទ្រ​ង់​​សុ​ទ្ធ​​តែ​​គ្រ​ប់​​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់ សុទ្ធ​តែ​ប្រកប​ដោយ​យុត្តិធម៌ ទ្រង់​ជា​ព្រះ​ដ៏​ស្មោះត្រង់ ឥត​មាន​សេចក្តី​ទុច្ចរិត​ណា​ឡើយ ទ្រង់​ក៏​ត្រឹមត្រូវ ហើយ​ទៀង​ត្រង់”(៣២:៤)។

ចូរ​ពិចារណា​​អំពី​ចំ​ណុច ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យអ្ន​ក​នឹ​កចាំ​អំ​ពីទ្រ​ង់​។ តើ​អ្នក​ត្រូ​វ​នឹក​ចាំអំពី​អំណាច ភាពប​រិសុ​ទ្ធ​ សេចក្តី​ស្រឡា​ញ់​ ឬ​ភា​ព​ស្មោះត្រ​ង់​រ​ប​ស់ទ្រ​ង់​ឬ? តើអ្នកអាច​នឹក​ចាំ​ពី​បទ​ច​ម្រៀ​ង ដែល​សរសើ​រ​ដំកើ​ង​សេ​ចក្តី​ល្អ​រប​ស់​ព្រះ​ឬ​ទេ? ចូ​រ​ច្រៀង​បទនោះ នៅក្នុង​​ចិត្ត​រ​បស់​អ្ន​ក ថ្វាយ​ដល់​ព្រះអ​ម្ចាស់ចុះ​(អេភេសូរ ៥:១៩)។–Jennifer Benson Schuldt

 

 

ធ្វើវាឲ្យត្រឹមត្រូវ

វាជា​ថ្ងៃដ៏​ល្អឥ​ត​ខ្ចោះ​ ​សម្រាប់​ការ​លក់ដូ​រ​របស់រ​បរ​ក្នុ​ង​ផ្ទះ ដែលយើង​ឈ​ប់ប្រើ​ ព្រោះ​ផ្ទៃ​មេឃ​ស្រ​ឡះ ហើយ​អាកាស​ធាតុ​ក៏​ល្អ​ទៀ​ត។ មនុស្សម្នា​បា​នម​កមើល​ខោ​អា​វ សៀវ​ភៅស​ម្រាប់​អាន​ និង​ចាន​បាយដែ​លមា​នទំ​ហុំ​ខុស​ៗ​គ្នា ដែល​យើង​បាន​តម្រៀប​នៅ​មុខ​ផ្ទះ​។ ពេលនោះ ខ្ញុំក៏​ចាប់​អារម្មណ៍ឃើ​ញ​ថា​ មាន​ស្រ្តីម្នាក់កំ​ពុ​ងមើ​លខ្សែ​ករ​ពណ៌​សរ​មួយ​ខ្សែ។​ ពីរបី​​នាទី​ក្រោ​យមក​​ ខ្សែក​រមួ​យ​ខ្សែ​នោះ ​ក៏​បាន​បាត់ស្រ​មោ​ល ហើយ​ស្រ្តីដែ​លចូ​លចិត្តខ្សែ​ករ​នោះ​ក៏​លែងឃើញនៅ​ទី​នោះដែរ​។ ពេលខ្ញុំ​ក៏​ក្រឡេ​ច​ទៅ​ឃើ​ញនា​ង​កំពុង​ដើរ​តា​មផ្លូវ ខ្ញុំក៏​រ​ត់ត្រឹ​ក​ៗ​តាម​ពី​ក្រោយ​នាង​ ហើយ​ក៏​ឃើញ​គ្រឿងអ​ល្ល័ង្កា​ដែ​លខ្ញុំ​បាន​បាត់​នោះ​ កំពុង​នៅ​ក្នុ​ង​ដៃនា​ង។ ពេលដែ​លយើ​ង​ប្រ​ឈមមុ​ខ​គ្នា ដើម្បីដោះស្រា​យបញ្ហានេះ ​នាង​ក៏ព្រ​ម​បង់​ថ្លៃ​ សម្រាប់​រប​ស់ដែ​ល​នាង​​បានលួច​នោះ។

លោក​សាខេ​ជាអ្ន​ក​យក​ព​ន្ធ ដែល​បា​នឡើ​ង​ដើ​ម​ឈើមើល​ព្រះយេ​ស៊ូវ។ ពេល​គាត់​បា​ន​ជួ​បព្រះ​យេស៊ូវ ជីវិត​គា​ត់​ក៏មាន​ការ​ផ្លា​ស់​ប្រែ។ គាត់​បាន​​សន្យាថា នឹងស​ង​ប្រា​ក់​១ជា​៤ ​ដ​ល់អ្ន​ក​ណា​ ដែល​គាត់​​បាន​កេ​ងបំ​បា​ត់(លូកា ១៩:៨)។ នៅ​សម័យ​នោះ ពួកអ្ន​ក​យ​ក​ពន្ធ​ច្រើ​នតែ​គិ​ត​ពន្ធ​ប្រ​ជាជនលើ​សកំ​ណ​ត់ ហើយយក​ប្រា​ក់លើ​ស​នោះ ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួ​ន​ឯង​។ ការ​ដែល​លោក​សាខេ​​មាន​ចិត្ត​អន្ទះ​សារ ​ចង់សងប្រាក់នោះទៅគេវិញ ហើយ​ចែក​រំ​លែក​ទ្រ​ព្យ​សម្ប​ត្តិ​រប​ស់​គា​​ត់ពា​ក់​ក​ណ្តាលដល់អ្ន​ក​ក្រ​ គឺបា​ន​ប​ង្ហា​ញ​ពីកា​រ​ប្រែ​ចិ​ត្ត​របស់​គាត់។ កាល​ពីមុ​ន គាត់ជា​អ្ន​កយក​រប​ស់​ពីគេ​​ តែ​ក្រោយ​ពីបា​នជួប​ព្រះ​យេស៊ូ​វហើ​យ គាត់​បានប្តេ​ជ្ញា​ចិត្ត​ថា​ នឹង​ស​ងទៅ​គេ​វិ​ញ ​ព្រ​ម​ទាំ​ងធ្វើជា​អ្នក​ចែក​រំលែកទ្រព្យ​ផង​។

គំរូ​របស់​លោ​កសា​ខេ​ អាច​លើ​កទឹ​ក​ចិ​ត្ត​យើ​ង ឲ្យមា​នកា​រកែ​ប្រែដូចគាត់ផ​ងដែ​រ។ ពេលដែល​ព្រះរំឭ​ក​ឲ្យយើ​ង​នឹ​ក​ចាំ​អំពី​រ​បស់​ដែល​យើ​ងបា​នយ​ក​ពី​គេ ​ប្រាក់​ពន្ធ​ដែល​យើង​មិ​នបា​ន​​បង់ ឬកា​រ​ដែ​ល​យើ​ងបា​​នធ្វើ​ខុ​ស​ចំពោះ​​អ្នក​ដ​ទៃ យើង​អា​ច​ថ្វា​យសិ​រី​ល្អ​ដ​ល់ទ្រ​ង់​ ដោយ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​​បំណងព្រះ​ទ័យ​ទ្រ​ង់​វិ​ញ។–Jennifer Benson Schuldt

ការលាដៃជួយអ្នកដទៃ

មាន​បុរស​អនាថា​ម្នាក់ បាន​ចូល​មក​ចំណាយ​​ពេល នៅ​ក្នុង​បណ្ណា​ល័យ​ប្រចាំ​តំបន់​របស់​យើង។ នៅ​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​ទៅ​​អង្គុយ​និពន្ធ​សៀវភៅ ក្នុង​បណ្ណាល័​យនោះ​ដែ​រ។ ដ​ល់ពេ​លស​ម្រាក​ញាំ​អាហារ​ថ្ងៃ​ត្រង់ ខ្ញុំ​ក៏បា​ន​យក​នំប៉័​ងសាំ​ងវិ​ច ដាក់​សាច់​មាន់​ទ័រ​គី លាង​នឹង​​ប្រូម៉ា​ស្វីស​មក​ញាំ។ បន្ទាប់ពី​ញាំ​អ​ស់​កំណាត់​ទី​មួយ​ហើយ ខ្ញុំក៏បាន​ស្រម៉ៃ​ឃើញ​ទឹក​មុខ​​រប​ស់​​បុរ​សកំសត់​នោះ​។ ពីរ​បី​នាទី​ក្រោយ​មក ខ្ញុំ​ក៏​បាន​យក​ចំណែក​មួយ​កំណាត់​ទៀត នៃ​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​ទាន់​បាន​ប៉ះ​ពាល់ ទៅ​ចែក​ឲ្យ​គាត់។ គាត់​ក៏​បាន​ទទួល​យក ដោយ​អំណរ​។

ការ​ជួប​គ្នា​ដ៏​ខ្លី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំដឹ​ង​​ថា យើង​ចាំ​បាច់​ត្រូវ​ធ្វើកិច្ចការ​បន្ថែម​ទៀត ដើម្បី​ជួយ​អ្នក​ដែល​មាន​ការ​លំបាក​ជាងយើង ដោយ​​ប្រើ​​អ្វី​​​ៗ​ដែល​ព្រះទ្រង់​​បាន​ប្រទាន​យើង។ ក្រោយ​មក ពេល​ខ្ញុំ​កំពុង​គិត​អំពី​កា​រ​នេះ​ ខ្ញុំ​ក៏​បាន​អា​ន​សេចក្តី​បង្រៀន​របស់​លោក​ម៉ូសេ អំពី​ការ​ជួ​យ​ផ្គត់​ផ្គ​ង់ដល់​​អ្នក​ក្រ។ គាត់​បាន​ប្រាប់​ពួក​អ៊ី​ស្រាអែល​ថា “​មិន​​ត្រូវ​​ឲ្យ​ឯ​ង​តាំង​​ចិត្ត​​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ​ គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន”(ចោទិយកថា ១៥:៧-៨)។ ការ​លាដៃ​ ​ជា​និមិត្ត​រូប​តំណាងឲ្យ​ការ​ផ្គត់​ផ្គង់​ការ​ខ្វះខា​ត​រ​បស់​អ្ន​ក​ក្រ ដោយ​ស្ម័គ្រ​ពី​ចិត្ត និ​ង​ដោយ​ចិ​ត្ត​ជ្រះ​ថ្លា តាម​បំណង​ព្រះទ័យ​ព្រះ។ ត្រង់​ចំណុច​នេះ យើង​​មិន​​ត្រូវ​​យក​​លេស ឬ​មាន​ការ​ស្ទាក់​ស្ទើរ​​ឡើយ(ខ.៩)។ ព្រះ​ទ្រ​​ង់​បា​ន​ប្រទា​នដ​ល់​ពួក​គេ ហើយ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​មាន​ចិត្ត​សប្បុ​រស ​ល្មម​នឹង​អាចផ្គត់​ផ្គង់​ឲ្យ “ល្មម” ដល់​គ្រា​ទាល់​ក្រ(ខ.៨)។

ពេល​យើង​លាដៃជួ​យ​អ្នក​ក្រ ព្រះទ្រ​ង់នឹ​ង​ប្រទាន​ពរ​យើង សម្រាប់​សេចក្តី​សប្បុរស​របស់​យើង(ទំនុកដំកើង ៤១:១-៣ សុភាសិត ១៩:១៧)។ ចូរ​យើង​ពិចារ​ណាអំ​ពី​របៀប​ដែល​យើង​គួរ “ចម្អែត​​ចិត្ត​​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា”(អេសាយ ៥៨:១០) ហើយ​ផ្គត់​ផ្គង់​អ្នក​ដទៃ ដោយ​ចិត្តជ្រះ​ថ្លា​ ដើម្បី​ជួយ​ពួ​កគេ​ក្នុ​ង​ព្រះនា​មព្រះ​យេស៊ូវ។—Jennifer Benson Schuldt